ត្រឡប់ក្រោយ

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ពិធី​អបអរសាទរ​នៅ​ថ្ងៃ​ទី​ ៧ ខែ​មករា​ឆ្នាំ​នេះ​ដើម្បី​រំឭក​ «​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​» ​នៅឯ​កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ពិធី​អបអរសាទរ​នៅ​ថ្ងៃ​ទី​ ៧ ខែ​មករា​ឆ្នាំ​នេះ​ដើម្បី​រំឭក​ «​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​» ​នៅឯ​កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​មួយ​របស់​កម្ពុជា​បើ​ទោះបី​ជា​ពេល​នេះ​ពុំ​មាន​វត្តមាន​របស់​​គណបក្ស​ប្រឆាំង​លើក​ឡើង​ពី​បញ្ហា​នេះ​ក្តី​។ថ្ងៃ​បុណ្យ​ជាតិ​មួយ​នេះ​គឺ​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​សារ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ជាមួយ​គណបក្ស​កាន់​អំណាច​ដែល​បាន​លើក​ឡើង​ថា​ជា​ថ្ងៃ​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ជាមួយ​ក្រុម​ដទៃ​ទៀត​រួម​ទាំង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដែល​ពួកគេ​ចងចាំ​ថា​​វា​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​កាន់កាប់​របស់​វៀតណាម​អស់​រយៈពេល​មួយ​ទសវត្សរ៍​។កាលពី​ម្សិលមិញ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង ​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​កោះពេជ្រ​ហើយ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ ៤ ​ម៉ឺន​នាក់​ដោយ​ពិធី​នេះ​នឹង​ប្រារព្ធ​ឲ្យ​ធំ​ចេញ​ពី​ការ​ប្រារព្ធ​តាម​ទម្លាប់​ដែល​មាន​មនុស្ស​ចូលរួម​តែ​ប្រមាណ​ ២-៣ ​ពាន់​នាក់​ហើយ​តែងតែ​បាន​ធ្វើ​ឡើង​នៅឯ​ការិយាល័យ​កណ្តាល​​របស់​គណបក្ស​ប្រជាជន​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/UDG7n2

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា