ត្រឡប់ក្រោយ

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា នៅកម្ពុជាអត់មានអតីតគណបក្សសង្គ្រោះជាតិ (CNRP) លទ្ធិប្រជាធិបតេយ្យមិនងាប់ឡើយ

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា នៅកម្ពុជាអត់មានអតីតគណបក្សសង្គ្រោះជាតិ (CNRP) លទ្ធិប្រជាធិបតេយ្យមិនងាប់ឡើយ ហើយការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខដំណើរការដដែល ។លោក ហ៊ុន សែន បានថ្លែង ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ថា “ស្រុកខ្មែរមិនមែនអត់ឯងគេងាប់ទេ កុំទៅឆ្ងល់ និយាយតាមបែបចឹងម៉ង់ទៅ គេហៅថា ៨ជ្រុង ៨ទិស ធ្វើមើលតាអត់ឯងហ្នឹង ​លទ្ធិប្រជាធិបតេយ្យ នៅស្រុកខ្មែរវាងាប់ គេនៅតែបោះ គ្មានអាណាគេឲ្យមនុស្សនៅក្នុងគុក មកបោះទេ ឯងបោះជាសិទ្ធិរបស់ឯង ឯងមិនបោះជាសិទ្ធរបស់ឯង”។លោកបញ្ជាក់ថា ប៉ុន្ដែយន្ដការបោះឆ្នោត នៅតែបោះដដែល និងមានគណបក្សនយោបាយជាច្រើនទៀត រង់ចាំការបោះឆ្នោត៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/J7tnDa

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា