ត្រឡប់ក្រោយ

លោក​មេធាវី កែវ វ៉ា​ន្នី បាន​យក​សំណុំរឿង​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ទៅ​ដា​ក់នៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​អ្នក​ទាំងពីរ រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន

 លោក​មេធាវី កែវ វ៉ា​ន្នី បាន​យក​សំណុំរឿង​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ទៅ​ដា​ក់នៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​អ្នក​ទាំងពីរ រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ នេះ​បើតាម​ពាក្យបណ្តឹង​សាទុក្ខ​របស់​លោក​មេធាវី កែវ វ៉ា​ន្នី ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២0១៨​។ការដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល គឺ​ដោយសារតែ​លោក​មេធាវី កែវ វ៉ា​ន្នី មិនអាច​ទទួលយកបាន ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ  និង​សាលាឧទ្ធរណ៍ មិន​ព្រម​ឲ្យ​កូនក្តី​ទាំងពីរ​របស់លោក បានរស់នៅ​ក្រៅ​ពន្ធនាគារ​ជា​        បណ្តោះអាសន្ន​។​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដោយ​សង្ស័យថា បាន​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផលិត​ព័ត៌មាន​ដោយ​ខុសច្បាប់ ហើយ​បញ្ចូនទៅ​ឲ្យ​ស្ថាប័ន​របស់ខ្លួន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន​នៃ​សហរដ្ឋអាមេរិក​។ 
ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/QEqH6s

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា