ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​សា​ជា​ថ្មី​ទៀត ឱ្យ​កម្មករ កម្មការិនី ព្រមទាំង​ឪពុក​ម្ដាយ បងប្អូន​របស់​ពួកគាត់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​សា​ជា​ថ្មី​ទៀត ឱ្យ​កម្មករ កម្មការិនី ព្រមទាំង​ឪពុក​ម្ដាយ បងប្អូន​របស់​ពួកគាត់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។ ការ​អំពាវនាវ​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង ១​ម៉ឺន​នាក់​នៅ​រោងចក្រ​ម្ដុំ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្ទើរ​តែ​​គ្រប់​វេទិកា​ជួប​ជុំ​ជាមួយ​កម្មករ កម្មការិនី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅ​ពី​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​ហើយ លោក​មិន​ភ្លេច​ជា​ដាច់​ខាត​ចំពោះ​ការ​អំពាវនាវ​ឱ្យ​កម្មករ កម្មការិនី​ទាំង​អស់​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បើទោះបី​ជា​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ខុស​រដូវ​កាល​ឃោសនា​បោះឆ្នោត និង ខុស​តួនាទី​របស់​នាយករដ្ឋមន្ត្រី​ក៏ដោយ។

ប្រភព៖RFA

https://goo.gl/KFEKdy

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា