ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ធ្វើការ​វាយប្រហារ​ធ្ងន់ៗ​ទៅ​លើ​ក្រុម​អ្នក​វិភាគ​ដែល​លោក​ហៅ​ថា​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​បែប​ «​ល្ងង់ខ្លៅ​» ឬ​«​អាល្ងង់​ទូ​» ​ដែល​មិន​យល់​អ្វី​សោះ​អំពី​ប្រសាសន៍​របស់​លោក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ធ្វើការ​វាយប្រហារ​ធ្ងន់ៗ​ទៅ​លើ​ក្រុម​អ្នក​វិភាគ​ដែល​លោក​ហៅ​ថា​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​បែប​ «​ល្ងង់ខ្លៅ​» ឬ​«​អាល្ងង់​ទូ​» ​ដែល​មិន​យល់​អ្វី​សោះ​អំពី​ប្រសាសន៍​របស់​លោក បន្ទាប់ពី​អ្នក​វិភាគ​ទាំង​នោះ​បាន​លើក​ឡើង​ថា​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​។ការ​ថ្លែង​របស់​លោក ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​ ១៣៥០០ នាក់​មកពី​រោងចក្រ​ចំនួន ១៣ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្រោម​ចំណងជើង​ថា​ «​លោក ហ៊ុន សែន សរសើរ​ពី​សមិទ្ធផល​ខណៈ​អ្នក​តាមដាន​ថា​នៅ​មាន​បញ្ហា​មិន​ទាន់​ដោះស្រាយ​» កាលពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដោយ​អត្ថបទ​នេះ​បាន​ដក​ស្រង់​សម្ដី​អ្នក​វិភាគ​ដែល​រិះគន់​ថា​កម្ពុជា​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​មិន​ទាន់​ដោះស្រាយ​បាន​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/EVbjvC

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា