ត្រឡប់ក្រោយ

មន្ត្រី​ទូត​ជប៉ុន បាន​បញ្ជាក់​ជំហរ​ថា រដ្ឋាភិបាល​ជប៉ុន ព្រួយ​បារម្ភ និង​តាមដាន​យកចិត្តទុកដាក់​ ចំពោះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា

មន្ត្រី​ទូត​ជប៉ុន បាន​បញ្ជាក់​ជំហរ​ថា រដ្ឋាភិបាល​ជប៉ុន ព្រួយ​បារម្ភ និង​តាមដាន​យកចិត្តទុកដាក់​ ចំពោះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា  និង​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​រាស្ត្រ​ម្ចាស់​ឆ្នោត។ ការ​ទទូច​ចង់​បាន​បែប​នេះ ត្រូវ​បាន​ខាង​តំណាង​រដ្ឋាភិបាល​ចិន ឯ​ណោះ ជា​អ្នក​អះអាង​ជំនួស​កម្ពុជា វិញ​ថា ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នឹង​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន និង​ជំនួយ​ដល់​ស្ថាប័ន គ.ជ.ប ត្រូវ​បាន​លេខា​ទី​មួយ​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អ្នកស្រី តាណាបេ កាអូរី (Kaori Tanabe) ប្រាប់​អាស៊ីសេរី តាម​រយៈ​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ថា ការ​បោះឆ្នោត​ជាតិ ដែល​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា​នេះ គឺ​មាន​សារសំខាន់​បំផុត។ អ្នកស្រី​បញ្ជាក់​បន្ត​ថា រដ្ឋាភិបាល​ជប៉ុន នឹង​តាមដាន​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​យ៉ាង​យកចិត្តទុកដាក់។

ប្រភព៖RFA

https://goo.gl/hrQ8oP

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា