ត្រឡប់ក្រោយ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ដំឡើង​ប្រាក់ ១០​ម៉ឺន​រៀល​ប្រចាំខែ ឲ្យ​ទៅ​មន្ត្រី​ជាប់​កិច្ចសន្យា​គ្រប់​ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ ក្រោម​ជាតិ​ទាំងអស់ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨​តទៅ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ដំឡើង​ប្រាក់ ១០​ម៉ឺន​រៀល​ប្រចាំខែ ឲ្យ​ទៅ​មន្ត្រី​ជាប់​កិច្ចសន្យា​គ្រប់​ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ ក្រោម​ជាតិ​ទាំងអស់ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨​តទៅ។ ប្រាក់​កម្រៃ​របស់​មន្ត្រី​ជាប់កិច្ចសន្យា នឹង​ឡើង​ដល់​ចំនួន​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ កាល​ពី​ឆ្នាំ​២០១៧ ប្រាក់ខែ​របស់​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ ទទួល​បាន​៥០​ម៉ឺន​រៀល ក្នុង​មួយ​ខែ។ដោយឡែក កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ដែរ ដោយ​សម្រេច​ផ្ដល់​អំណាច ដល់​រដ្ឋបាល​ថ្នាក់ ខេត្ត ក្រុង ស្រុក ក្នុង​ការ​គ្រប់គ្រង តែងតាំង បញ្ចប់​មុខតំណែង​របស់​មន្ត្រី​នៃ​មន្ទីរ អង្គភាព និង​ការិយាល័យ​ជំនាញ​នានា​របស់​ក្រសួង ដែល​បំពេញ​មុខងារ​ថ្នាក់ក្រោម​ជាតិ។

ប្រភព៖RFA

https://goo.gl/BSe9JW

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា