ត្រឡប់ក្រោយ

មុន​មួយថ្ងៃ​នៃ​ការ​ប្រារព្ធ​ថ្ងៃ​ខួប​៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម ឆក់​ឱកាស​លើក​ទ័ព​ចូល​ត្រួតត្រា​កម្ពុជា

មុន​មួយថ្ងៃ​នៃ​ការ​ប្រារព្ធ​ថ្ងៃ​ខួប​៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម ឆក់​ឱកាស​លើក​ទ័ព​ចូល​ត្រួតត្រា​កម្ពុជា យក​លេស​ជួយ​សង្គ្រោះ។លោក អេង ឆៃអ៊ាង សរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក​ថ្ងៃ​ទី​៦ ខែ​មករា ដោយ​ប្រកាស​មិន​ទាន់​ទទួល​ស្គាល់​ថា ថ្ងៃ​ទី​៧ មករា ជា​ថ្ងៃ​​ជ័យជំនះ​របស់​ខ្មែរ។ អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​និយាយ​ថា ទិវា​ដែល​ជា​ជ័យជំនះ​សម្រាប់​ខ្មែរ​ទាំង​មូល គឺ​ទិវា​ដែល​កម្ពុជា​បាន​ឯករាជ្យ បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ប្រជារាស្ត្រ​ខ្មែរ​ទទួល​បាន​ភាព​រីករាយ ភាព​សុខដុមរមនា ដូចជា​ទិវា​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង ២៣ តុលា ឆ្នាំ​១៩៩១។ការ​ប្រកាស​មិន​ទទួល​ស្គាល់​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរ​ពី​សំណាក​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ខណៈ​គណបក្ស​កាន់​អំណាច​ព្រមាន​ថា​ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ជន​ទាំង​ឡាយ​ណា​មិន​ទទួល​ស្គាល់​ថ្ងៃ​ទី​៧ មករា ថា​ជា​ថ្ងៃ​ជ័យជំនះ​របស់​កម្ពុជា។

ប្រភព៖RFA

https://goo.gl/2wPVdb

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា