ត្រឡប់ក្រោយ

គណបក្ស​នយោបាយ​មួយ​ចំនួន ចូល​រួម​រំឭក​ដល់​ថ្ងៃ ៧ មករា

គណបក្ស​នយោបាយ​មួយ​ចំនួន ចូល​រួម​រំឭក​ដល់​ថ្ងៃ ៧ មករា ប៉ុន្តែ គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត នៅ​តែ​ចាត់​ទុក​កាល​បរិច្ឆេទ​មួយ​នេះ ជា​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ជិត​ខាង​ មក​លើ​ប្រទេស​កម្ពុជា។ជា​ស្វ័យ​ប្រវត្តិ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​ចំ​ពិធី​រំឭក​ខួប​ថ្ងៃ ៧ មករា ដែល​បក្ស​នេះ​ចាត់​ទុក​ជា​ថ្ងៃ​ជ័យ​ជម្នះ​ និង​រំដោះ​ប្រទេស​កម្ពុជា រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម។ ក្រៅ​ពី​ហៅ​ថា ​«ថ្ងៃ​ជ័យ​ជម្នះ»​ហើយ​នោះ បក្ស​កាន់​អំណាច​មួយ​នេះ បាន​ហៅ​ថ្ងៃ​នេះ​ថា «ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា»​ផង​ដែរ។ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត ក៏​បាន​ចូល​រួម​អបអរ​ថ្ងៃ ៧ មករា​នេះ​ផង​ដែរ ខណៈ​ដែល​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​កន្លង​ផុត​ទៅ ៣៩​ឆ្នាំ​ហើយ។

ប្រភព៖VOD

https://goo.gl/QPR367

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា