ត្រឡប់ក្រោយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក បាន​ទប់​ស្កាត់​ដោយ​ជោគ​ជ័យ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «បដិវត្តន៍​ពណ៌»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក បាន​ទប់​ស្កាត់​ដោយ​ជោគ​ជ័យ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «បដិវត្តន៍​ពណ៌» ដែលលោក​ចោទ​ថា ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អតីត​បក្ស​ប្រឆាំង។លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​សាធារណជន អំឡុង​ពិធី​រំឭក​ខួប​ ៣៩​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ​ ៧ មករា ដែល​ត្រូវ​បានរៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ឯ​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិរព័ណ៌​កោះពេជ្រ។ដោយ​​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខឿនការពារជាតិ​របស់ប្រជាជន និង ខឿន​សន្តិសុខ​ជាតិ​ត្រូវ​បាន​ពង្រឹង ការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ និង​ភាពសុខដុមរម្យនានៃសង្គមជាតិ។ ជាពិសេស ឧបាយកលរបស់បក្សប្រឆាំងដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលស្របចច្បាប់ ត្រូវបាន​ទប់​ស្កាត់​យ៉ាង​ជោគជ័យ តាម​រយៈ​វិធាន​ការច្បាប់យ៉ាងម៉ឺងមាត់»

ប្រភព៖VOD

https://goo.gl/7x9pDZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា