ត្រឡប់ក្រោយ

ពលរដ្ឋសហគមន៍បុរីកីឡា នៅថ្ងៃពុធនេះ ប្រកាសជំហរមិនចាកចេញ

ពលរដ្ឋសហគមន៍បុរីកីឡា នៅថ្ងៃពុធនេះ  ប្រកាសជំហរមិនចាកចេញ ខណៈសាលារាជធានីភ្នំពេញបានកំណត់ថ្ងៃឱសានវាទជាលើកទី២ ត្រឹមថ្ងៃទី៥ខែមករា តម្រូវឲ្យពលរដ្ឋនៅទីនោះទទួលយកសំណងតាមការកំណត់របស់អាជ្ញាធរ។ក្នុងពិធីរំឭកខួប៦ឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ នៅថ្ងៃនេះ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន  លើកឡើងថា សំណងដែលសាលារាជធានីភ្នំពេញ​ឲ្យពួកគាត់ គឺផ្ទះនៅភូមិ     អណ្តូង និងលុយ ៤០០០ដុល្លារនោះ អ្នកស្រី​ថា ពួកគាត់មិនអាចទទួល​យកទេ ហើយក៏មិនចាកចេញពីបុរីកីឡា​ដែរ ដរាបណាមិនទទួលបានសំណងសមរម្យ ឬជាសំណងផ្ទះដែលស្ថិតនៅក្នុងទីតាំងដែល ធ្លាប់រស់នៅ និង រកស៊ីចិញ្ចឹមជីវិត។​​​​​​

ប្រភព៖VOD

https://goo.gl/4TshC2

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា