ត្រឡប់ក្រោយ

ពិធី​អបអរ​សាទរ​ថ្ងៃជ័យ​ជម្នះ ៧​មករា លើក​ទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) ត្រូវ​បានរៀបចំ​នៅថ្ងៃ​នេះ ​នៅ​មជ្ឈម​ណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ

ពិធី​អបអរ​សាទរ​ថ្ងៃជ័យ​ជម្នះ ៧​មករា លើក​ទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) ត្រូវ​បានរៀបចំ​នៅថ្ងៃ​នេះ ​នៅ​មជ្ឈម​ណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការ​សំដែងរ​បាំ​អបអ​រ មាន​ការ​ជូន​បាច់ផ្កា​ពី​អង្គទូត​នានា ​ការលែង​ព្រាប និង​ប៉េងប៉ោង ដែលមាន​អ្នកចូលរួម​ប្រហែលជាង ៤៥០០០​នាក់។ពិធីដ៏ធំនេះ​ បាន​រៀបចំឡើងដោយ​ថ្នាក់ដឹកនាំ​​ជាន់ខ្ពស់​នៃ​គណបក្សប្រជាជន​កម្ពុជា​ ដែល​កាន់អំណាចជិត៤​ ទសវត្សរ៍។លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និងជា​​នាយករដ្ឋមន្ត្រី​នៅក្នុង​តំណែង​ បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​ដោយ​បង្ហាញ​ពី​ស្មារតី​ចងចាំ​ និង​ឆន្ទៈ​នយោបាយ​របស់​បក្ស​កាន់អំណាច​ដែល​ជម្នះ​បាន​នូវ​ស្ថេរភាព​នយោបាយ​ និង​សេដ្ឋកិច្ច​ដែលជា​បញ្ហា​អតិ​ភាព​ផ្ដល់​ការ​អភិ​វ​ឌ្ឃ​ដល់​ប្រទេសជាតិ​​ស្ទើរតែ​គ្រប់​វិស័យ។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/LuL6Nn

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា