ត្រឡប់ក្រោយ

លោក ហ៊ុន សែន បាន​និយាយថា កម្ពុជា​មិន​ដើរ​តាម​ខ្សែ​ញាក់​របស់​បរទេស​ឡើយ​

លោក ហ៊ុន សែន បាន​និយាយថា កម្ពុជា​មិន​ដើរ​តាម​ខ្សែ​ញាក់​របស់​បរទេស​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ប្រកាស​បែបនេះ នៅក្នុង​ថ្ងៃ​ប្រារព្វ​ទិវា ៧ មករា លើក​ទី​៣៩ នៅ​ព្រឹក​នេះ​។​តាមរយៈ​បុព្វកថា​ជាង​មួយ​ម៉ោង លោក ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា កត្តា​ផ្ទៃក្នុង​របស់​ជាតិ ជា​កត្តា​កំណត់​នៃ​ជ័យជម្នះ មិនមែន​បរទេស​ជា​អ្នកកំណត់​នោះទេ​។ ក្នុងន័យនេះ​លោក ហ៊ុន សែន បាន​ថ្លែងថា បរទេស​មួយចំនួន តែងតែ​ប្រើ​វោហារ​សព្ទ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​គ្រាន់តែ​លេស​មួយ ដែល​រដ្ឋាភិបាល បាន​ចាត់ទុកជា​គោលបំណង​ចង់​បំផ្លិចបំផ្លាញ​សេចក្តីសុខ​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ​។​
ប្រភព៖ថ្មីថ្មី

https://goo.gl/493duC

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា