ត្រឡប់ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ។ ក្នុង​នោះ​គណបក្ស​ប្រជាជន​ទទួល​បាន​លេខ​រៀង​ទី​១ និង​លេខ​រៀង​បន្ត​បន្ទាប់​ទៀត​បាន​ទៅ​លើ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។បើ​តាម គ.ជ.ប ការ​ចាប់​លេខ​រៀង គណបក្ស​នយោបាយ​នេះ ធ្វើ​ឡើង​តាម​ប្រការ​៥.១២ នៃ​បទ​បញ្ជា​និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ។ ដំណើរ​ការ​ចាប់​ឆ្នោត​នោះ​មាន​ការ​ចូល​រួម​ពី​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ និង​លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប ដោយ​ក្នុង​នោះ​គណបក្ស​ប្រជាជន​ទទួល​បាន​លេខ​រៀង​ទី​១ តាម​ពី​ក្រោយ​ដោយ​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​លេខ​រៀង​ទី​២ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​លេខ​៣ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត​នៅ​លេខ​រៀង​ទី​៤។ ហើយ​គណបក្ស​ប្រជាជន និង​ហ៊្វុនស៊ិនប៉ិច បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​គ្រប់​មណ្ឌល​ទាំង​អស់​នៅ​ទូទាំង​ប្រទេស គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ឈរ​ឈ្មោះ​នៅ​៧​មណ្ឌល គណបក្ស​យុវជន​កម្ពុជា​ឈរ​ឈ្មោះ​៣​មណ្ឌល។

ប្រភព៖RFI

https://goo.gl/boCtp6

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា