ត្រឡប់ក្រោយ

ស្ត្រី​ម្នាក់​ក្នុងវ័យ ៤៨ឆ្នាំ​ មាន​មាឌតូចស្តើង​ គឺ​អ្នកស្រី​ អ៊ុយ​ ណាវី​ ​មកពី​ សហគមន៍​បុរីកីឡា​ រត់ចូលប្រុង​ទៅជិត​វេទិកា​ ដើម្បី​ប្រគល់​ឯកសារ​ពាក់​ព័ន្ធរឿង​ទំនាស់​ដី​ធ្លី​របស់​សហគមន៍អ្នកស្រីដែល​រង​ការបណ្តេញ​ចេញ

ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អាន​សុន្ទរកថាជាងកន្លះ​ម៉ោង​កាលពីព្រឹកថ្ងៃអាទិត្យ​នេះ​ ​នៅក្នុង​ពិធី​ប្រារព្ធ​ខួបថ្ងៃ​៧មករា ដែលជាថ្ងៃប្រទេសកម្ពុជាត្រូវបាន​រំដោះចេញពីរបបប្រល័យ​ពូជសាសន៍ខ្មែរ​ក្រហម ស្ត្រី​ម្នាក់​ក្នុងវ័យ ៤៨ឆ្នាំ​ មាន​មាឌតូចស្តើង​ គឺ​អ្នកស្រី​ អ៊ុយ​ ណាវី​ ​មកពី​ សហគមន៍​បុរីកីឡា​ រត់ចូលប្រុង​ទៅជិត​វេទិកា​ ដើម្បី​ប្រគល់​ឯកសារ​ពាក់​ព័ន្ធរឿង​ទំនាស់​ដី​ធ្លី​របស់​សហគមន៍អ្នកស្រីដែល​រង​ការបណ្តេញ​ចេញ​ ដើម្បី​គម្រោង​អភិវឌ្ឍ​ទីក្រុង​។អ្នកស្រី​បានឲ្យដឹងថា អ្នក​ស្រី​គ្រាន់តែ​ចង់​ផ្ញើរ​ឯកសារ​ពាក់​ព័ន្ធ​នានា​ ឲ្យ​បាន​ទៅ​ដល់ដៃ ​លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ឲ្យ​លោក​បាន​ដឹងលឺ​ និង​ឆាប់​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់ជូនក្រុម​គ្រួសារ​និង​សាច់ញាតិរបស់​អ្នក​ស្រី។

ប្រភព៖VOA

https://goo.gl/i2iPrk

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា