ត្រឡប់ក្រោយ

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា មិនធ្វើតាមសំណើររបស់ខ្លួន (វៀតណាម) ក៏សម្រេចកាត់ផ្តាច់ផ្លូវឆ្លងកាត់

បន្ទាប់ពីភាគីវៀតណាម ជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរ នៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រ ស្រុកអណ្ដូងមាស ខេត្តរតនគីរី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៨ខែមករាឆ្នាំ២០១៨នេះ បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា មិនធ្វើតាមសំណើររបស់ខ្លួន (វៀតណាម) ក៏សម្រេចកាត់ផ្តាច់ផ្លូវឆ្លងកាត់ ដោយមិនខ្វល់អំពីការទំនាក់ទំនង រវាងអ្នកជិតខាងនឹងខ្លួននោះឡើយ វៀតណាមបញ្ចេញឫទ្ធិ ដោយសារតែប្រទេសកម្ពុជា ជាប់ខ្នោះដឹងគុណ ។លោក ពេជ្រ ស្រស់បានសរសេរបន្ថែមក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា"បើយើងខ្សោយឲ្យមានតម្លៃ ទើបអ្នកខ្លាំងមិនអាចបំពានបាន បើមិនដូច្នោះទេ គំនាបគ្រប់វិស័យនឹង កើតឡើង ចំពោះប្រទេសខ្សោយ ដោយខ្វះតម្លៃ ជាក់ជាមិនខានឡើយ"។ 

ប្រភព៖ដើមអំពិល

https://goo.gl/EKZ6Tf

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា