ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ ព្រមាន​ប្ដឹង​បង្កក​ទ្រព្យសម្បត្តិ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់

ក្រសួងមហាផ្ទៃ ព្រមាន​ប្ដឹង​បង្កក​ទ្រព្យសម្បត្តិ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ដែល​នៅ​បន្តសកម្មភាព​នយោបាយ ផ្ទុយ​ពី​ដីកា​សម្រេច​របស់​តុលាការ ដែល​ហាម​សកម្មភាព​នយោបាយ​ពួកគេ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា សមត្ថកិច្ច​កំពុង​តាមដាន និង​ប្រមូល​រាល់​សកម្មភាព​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​បន្តធ្វើ​សកម្មភាព​ឃោសនា​នៅក្រៅ​ប្រទេស ជា​លក្ខណៈ​នយោបាយ​នោះ ទុកជា​ភស្តុតាង ដើម្បី​ដាក់បន្ទុក​លើ​ពួកគេ​ថែមទៀត​។ ត្រង់​ន័យ​នេះ​លោក ខៀវ សុភ័គ បាន​ព្រមាន​ដាក់ពាក្យ​បណ្ដឹង​ទៅលើ​តុលាការ​បន្ថែម ដើម្បី​ប្ដឹង​បង្កក​ទ្រព្យសម្បតិ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បន្តធ្វើ​សកម្មភាព​នយោបាយ ផ្ទុយ​ពី​សេចក្តីសម្រេច​របស់​តុលាការ​នេះ​។​
ប្រភព៖ថ្មីៗ

https://goo.gl/S2kpsF

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា