ត្រឡប់ក្រោយ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃ​ទី​៩ ខែ​មករា បដិសេធ​សារ​អេឡិចត្រូនិក​របស់​លោក​ដែល​បាន​លេច​ធ្លាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃ​ទី​៩ ខែ​មករា បដិសេធ​សារ​អេឡិចត្រូនិក​របស់​លោក​ដែល​បាន​លេច​ធ្លាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ សារ​ដែល​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ពី​ព័ត៌មាន​សម្ងាត់​នៃ​ទំនាក់ទំនង​ចិន-​ខ្មែរ និង​យុទ្ធសាស្ត្រ​សម្រាប់​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។សារ​ជុំវិញ​កិច្ច​ប្រជុំ​សម្ងាត់​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី  ជីនពីង (Xi Jinping) ដែល​បែក​ធ្លាយ​នោះ​បង្ហាញ​ថា សម្រាប់​​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ហើយ​ចិន នឹង​ផ្ដល់​កាដូ ឬ​ជំនួយ​ចំនួន ១៥០​លាន នៅ​ក្នុង​ទិវា​ខួប​លើក​ទី​៦០​នេះ។ ចិន​ក៏​នឹង​ផ្ដល់​ជំនួយ​ផ្សេង​ទៀត​ដល់​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

ប្រភព៖RFA

https://goo.gl/NprKW4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា