ត្រឡប់ក្រោយ

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ដែល​ជា​មន្ត្រី​ជំនាញ​កិច្ចការ​នយោបាយ ចេញ​មុខ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​មើល​បន្លែ​ផ្លែឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ដែល​ជា​មន្ត្រី​ជំនាញ​កិច្ចការ​នយោបាយ ចេញ​មុខ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​មើល​បន្លែ​ផ្លែឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ។ ប៉ុន្តែ​កសិករ​ដែល​ដាំ​បន្លែ​រៀងរាល់​ថ្ងៃ​និយាយ​ថា ការ​កំណត់​ត្រឹម​រូបរាង​ខាង​ក្រៅ​របស់​បន្លែ​ដោយ​ភ្នែក​ផ្ទាល់ មិន​អាច​ដឹង​ថា បន្លែ​ផ្លែ​ឈើ​ណា​មាន​ជាតិ​គីមី និង​គ្មាន​ជាតិ​គីមី​នោះ​ទេ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រហែល​នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​រឿង​ពលរដ្ឋ​រិះគន់​នាយករដ្ឋមន្ត្រី​ដែល​ស្ដីបន្ទោស​ពលរដ្ឋ​ករណី​មិន​ចេះ​មើល​បន្លែ​ផ្លែឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ។ នៅ​ពេល​នេះ លោក សុខ ឥសាន តាំង​ខ្លួន​ជា​គ្រូ​កសិកម្ម​ដោយ​សរសេរ​ប្រាប់​ពលរដ្ឋ​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនាក់​សង្គម​តេឡេក្រាម​របស់​លោក ឲ្យ​ចេះ​មើល​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី។

ប្រភព៖RFA

https://goo.gl/7hsHxc

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា