ត្រឡប់ក្រោយ

មេធាវី​តំណាង​ឲ្យ​សហជីព​ចំនួន​ ១២០ បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ប្ដឹង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​​

មេធាវី​តំណាង​ឲ្យ​សហជីព​ចំនួន​ ១២០ បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ប្ដឹង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​​ និង​ជា​ប្អូន​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាក់ទិន​​នឹង​រឿង​លោក​ ជា មុនី បាន​អំពាវនាវ​ឲ្យ​អាមេរិក និង​សហភាព​​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​កម្ពុជា​។លោក​មេធាវី កេតុ សុវណ្ណឌី និង​លោក​មេធាវី ដារ៉ា សុបញ្ញា ដែល​តំណាង​ឲ្យ​ក្រុម​សហជីព​ទាំង​ ១២០ បាន​ថ្លែង​ថា​លោក​បាន​ឆ្លើយ​សំណួរ​ព្រះរាជអាជ្ញា លោក សៀង សុខ ពាក់ព័ន្ធ​នឹង​អង្គហេតុ អង្គច្បាប់ និង​បាន​ដាក់​ភ័ស្តុតាង​បន្ថែម​ដើម្បី​គាំទ្រ​ដល់​បណ្ដឹង​របស់​លោក​។ ទោះ​យ៉ាងណា​លោក​ថា​លោក​មិន​អាច​បង្ហើប​ប្រាប់​ថា​ភ័ស្តុតាង​នោះ​ជា​អ្វី​បាន​ទេ ព្រោះ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​មេធាវី​ដែល​ត្រូវ​រក្សា​​ការ​សម្ងាត់​នៃ​រឿង​ក្តី​។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/54BVdX

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា