ត្រឡប់ក្រោយ

អស់​រយៈពេល ១៨​ខែ​ហើយ ដែល​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ

អស់​រយៈពេល ១៨​ខែ​ហើយ ដែល​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់​ទោស​នោះ គឺ​បុគ្គល ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង។ បើ​ទោះ​បី​ជា​តុលាការ​បាន​ប្រកាស​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់ទោស​ក្តី តែ​រហូត​មក​ទល់​នឹង​ពេល​នេះ តុលាការ​មិន​បាន​បង្ហាញ​លទ្ធផល​អ្វី​បន្តិច​សោះ​ឡើយ ដែល​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នក កែម ឡី​ និយម គិត​ថា យុត្តិធម៌​នឹង​មិន​មាន​ឡើយ​សម្រាប់​ជនរងគ្រោះ។

ប្រភព៖RFA

https://goo.gl/EQi3yW

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា