ត្រឡប់ក្រោយ

អធិការ​ស្រុក​ដំណាក់​ចង្អើរ បាន​ចេញ​លិខិត​អញ្ជើញ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក

អធិការ​ស្រុក​ដំណាក់​ចង្អើរ បាន​ចេញ​លិខិត​អញ្ជើញ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​ការងារ​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​លិខិត​អញ្ជើញ​ចុះ​ថ្ងៃ​ទី​១០ មករា ដោយ​អធិការ​ស្រុក​ដំណាក់ចង្អើរ គឺ​លោក​វរសេនីយ៍ទោ តូច សុវណ្ណ បាន​អញ្ជើញ​លោក នន់ តារា ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​មករា វេលា​ម៉ោង ២​រសៀល។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ដឹង​ថា ដើមចម​ដែល​សមត្ថកិច្ច​កោះហៅ​លោក គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជម្លោះ​ទាស់ទែង​ពាក្យ​សម្ដី​គ្នា​ជាមួយ​ជំទប់​ទី​១ ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ខែត្រ​កែប។ លោក នន់ តារា អះអាង​ថា ជម្លោះ​ពាក្យ​សម្ដី​នោះ​ដោយសារ​ជំទប់​ទី​១ ឃុំ​អង្កោល បាន​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​ពួកគេ​ជជែក​គ្នា​ពី​រឿង​ថៃ ចាប់​ជនជាតិ​ខ្មែរ។ លោក​ថា លោក​បាន​ប្រាប់​ទៅ​ជំទប់​ទី​១ ឃុំ​អង្កោល កុំ​ឲ្យ​ព្រមាន​ពលរដ្ឋ​បែប​នេះ ប៉ុន្ដែ​ត្រូវ​បាន​ជំទប់​ទី​១​នោះ​ខឹងសម្បា ហើយ​គំហក​ថា គាត់​និយាយ​ពី​ការ​ចាប់​នោះ​គឺ​សំដៅ​លោក កឹម សុខា។

ប្រភព៖RFA

https://goo.gl/dGW9Vq

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា