ត្រឡប់ក្រោយ

តុលាការ​កំពូល​បន្ត​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹម សុខ

តុលាការ​កំពូល​បន្ត​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១០ ខែ​មករា។​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល អ្នកស្រី គិម សត្ថាវី ប្រកាស​ថា​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល។ សវនាការ​នៅ​តុលាការ​កំពូល នៅ​ព្រឹក​នេះ ​មិន​មាន​វត្តមាន​លោក ជូង ជូងី ដែល​ជា​មេធាវី​របស់​លោក គឹម សុខ ទេ ដោយ​លោក​ថា មិន​បាន​ទទួល​លិខិត​អញ្ជើញ​ពី​តុលាការ។ ប៉ុន្តែ​ក្នុង​សវនាការ​នេះ​មាន​វត្តមាន​លោក គី តិច ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រភព៖RFA

https://goo.gl/p7YGxt

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា