ត្រឡប់ក្រោយ

តាម​ដីកា​បង្គាប់ លោក សម រង្ស៊ី អ​តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​បំភ្លឺ​នៅមុខ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២0១៨​នេះ លើ​បណ្តឹង​របស់​កងទ័ព​ក​ម្ពុ​ជា

តាម​ដីកា​បង្គាប់ លោក សម រង្ស៊ី អ​តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​បំភ្លឺ​នៅមុខ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២0១៨​នេះ លើ​បណ្តឹង​របស់​កងទ័ព​ក​ម្ពុ​ជា​។ ប៉ុន្តែ លោក សម រង្ស៊ី ពុំ​អាច​ធ្វើតាម​ដីកា​បង្គាប់​នេះ​បានទេ ដ្បិត​បច្ចុប្បន្ន លោក កំពុង​រស់​នៅឯ​បរទេស​ឯណោះ​។​លោក សម រង្ស៊ី ធ្លាប់​ប្រាប់​សារព័ត៌មាន ពី​ក្រៅប្រទេស​មក​ថា លោក មានបំណង​បំភ្លឺ​ជូន​តុលាការ ដោយ​មិន​ចង់​គេចវេះ​នោះទេ​។ ប៉ុន្តែ លោក ស្នើថា ការបំភ្លឺ​នោះ ត្រូវធ្វើឡើង​តាមរយៈ​ការតភ្ជាប់​វីដេអូ (Video Conference) ពី​ក្រៅប្រទេស​មក​។    

ប្រភព៖ថ្មីៗ

https://goo.gl/U5fv9N

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា