ត្រឡប់ក្រោយ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ព្រមាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ថា ការ​បន្ត​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម កាន់តែ​នាំ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ព្រមាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ថា ការ​បន្ត​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម កាន់តែ​នាំ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។ អ្នកនាំពាក្យ​រូប​នេះ សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ហៅ កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោ​វិទ្យា ជា​កូន​ឧទ្ទាម។ លោក​ឌឺដង​ផ្លែផ្កា​ទៀត​ថា កញ្ញា កឹម មនោវិទ្យា ពេលនេះ​បាន​តាំង​ខ្លួន​ដូចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន។

ប្រភព៖RFA

https://goo.gl/JVhHg9

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា