ត្រឡប់ក្រោយ

កម្ពុជា និង​ចិនបាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៩ លើ​គម្រោង​វិនិយោគ​លើ​វិស័យ​នានា​នៅ​កម្ពុជា

កម្ពុជា និង​ចិន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៩ លើ​គម្រោង​វិនិយោគ​លើ​វិស័យ​នានា​នៅ​កម្ពុជា។កិច្ច​ព្រមព្រៀង​ទាំង​នោះ រួម​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​រៀបចំ​ផែនការ​រួម​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ពាណិជ្ជកម្ម​អង្ករ ការ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ លើក​កម្ពស់​វិស័យ​សុខាភិបាល កិច្ច​ព្រមព្រៀង​សម្បទាន។  នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខែត្រ​ព្រះសីហនុ ដែល​មាន​ចំងាយ​ផ្លូវ​ជាង ២០០​គីឡូម៉ែត្រ។

ប្រភព៖RFA

https://goo.gl/nj4xpM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា