ត្រឡប់ក្រោយ

លោក​ ​Li Keqiang​ នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​ ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់

លោក​ ​Li Keqiang​ នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​ ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់ ប៉ុន្តែ​​អ្នក​វិភាគ​ម្នាក់​សម្តែង​​ការ​ព្រួយ​បារម្ភ​ថា ​កម្ពុជា​អាច​នឹង​បាត់​បង់​តុល្យ​ភាព​នយោបាយ​ការ​បរទេស​របស់​ខ្លួន។យ៉ាងហោច​ណាស់​មាន​លិខិត​ស្នាម​និង​កិច្ច​ព្រមព្រៀង​នានា​ចំនួន​១៩​ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឧត្តម​មន្ត្រី​រដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​ចំពោះ​មុខ​លោក​ ​Li ​និង​សមភាគី​កម្ពុជា​របស់​លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​គ្រប​ដណ្ដប់​ផង​ដែរ​ទៅ​លើ​គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្នាតធំ​ មាន​ដូច​ជា​កំពង់ផែ​ ​អាកាស​យានដ្ឋាន​ ​និង​ផ្លូវ​ល្បឿន​លឿន​ជា​ដើម​ ​ដែល​គិតជា​ទឹក​ប្រាក់​មានច្រើន​លាន​ដុល្លារ។​

ប្រភព៖VOA

https://goo.gl/RoqiQh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា