ត្រឡប់ក្រោយ

កម្ពុជា​-​ចិន បាន​ព្រមព្រៀង​បាញ់​បង្ហោះ​ផ្កាយរណប​ជា​លើកដំបូង

កម្ពុជា​-​ចិន បាន​ព្រមព្រៀង​បាញ់​បង្ហោះ​ផ្កាយរណប​ជា​លើកដំបូង ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​១៥០​លាន​ដុល្លារ​អាមេរិក​។ ការព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ រវាង​លោក គិត ម៉េង នាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក យីន លី​ម៉េង ប្រធាន​សាជីវកម្ម​ឧស្សាហកម្ម​មហាកំពែង​ចិន (China Great Wall Industry Corporation)​។​គម្រោង​បាញ់​ផ្កាយរណប​នេះ គឺជា​គម្រោង​មួយ​ស្ថិតនៅក្នុង​ចំណោម​កិច្ច​ព្រៀម​ព្រៀង​ទាំង​១៩​ទៀត ដែល​បាន​ចុះហត្ថលេខា​ដោយ រួមគ្នា​រវាង​វិស័យ​រដ្ឋ​និង​រដ្ឋ​, រវាង​វិស័យ​រដ្ឋ និង​ឯកជន ព្រមទាំង​រវាង​វិស័យ​ឯកជន និង​ឯកជន ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ដ្រី​ចិន នៅ​វិមាន​សន្ដិភាព នៅ​ថ្ងៃទី​១១ មករា​នេះ​។

ប្រភព៖ថ្មីៗ

https://goo.gl/26cZmm

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា