ត្រឡប់ក្រោយ

ប្រទេសចិនបានផ្តល់ជំនួយឥតសំណងជិត៣០០លានដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍ លើវិស័យមួយចំនួន

ក្នុងឱកាសនាយករដ្ឋមន្រ្តីចិន លោក លី គឺឈាំង បានបំពេញទស្សនកិច្ច នៅកម្ពុជា ចំខួបទំនាក់ទំនង ការទូត៦០ឆ្នាំ ប្រទេសចិនបានផ្តល់ជំនួយឥតសំណងជិត៣០០លានដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍ លើវិស័យមួយចំនួនទៀត។ ក្នុងនាមឲ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង លោកនាយករដ្ឋមន្រ្តីចិន បានបង្ហាញពីការគាំទ្រ របស់ខ្លួនសារជា ថ្មីម្តងទៀត និងបន្តផ្តល់ជំនួយជាចាំបាច់ដល់កម្ពុជា ក្នុងការរក្សាស្ថិរភាពក្រោយពី មានការចាប់ខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ការចាប់ខ្លួនលោកកឹម សុខា ពាក់ព័ន្ធអំពើក្បត់ជាតិ មានសហគមន៍អន្តរជាតិ ជាច្រើន បានថ្កោលទោស និងដាក់សម្ពាធមកលើរាជរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលចិនដែលកម្ពុជា បានចាត់ទុកជា មិត្តយ៉ាងជិតស្និត និងគាំទ្រគោលនយោបាយ ចិនតែមួយ បានគាំទ្រដល់កម្ពុជា យ៉ាងពេញទំហឹង ដើម្បីរក្សា សន្តិភាពក្នុងប្រទេស។

ប្រភព៖ដើមអំពិល

https://goo.gl/XiTHPt

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា