ត្រឡប់ក្រោយ

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មាន​គម្រោង​អំពាវនាវ​អោយ​ឲ្យ​ពលរដ្ឋ​ងើបឈរ​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មាន​គម្រោង​អំពាវនាវ​អោយ​ឲ្យ​ពលរដ្ឋ​ងើបឈរ​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ ដែល​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួតប្រជែង។ លោក សម រង្ស៊ី អះអាង​ថា​មាន​តែ​ចលនា​សង្គ្រោះជាតិ​ដែល​លោក​ទើប​បង្កើត​នេះ​ទេ ទើប​អាច​តស៊ូ​ទៅមុខ​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន។ ប៉ុន្តែ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ប្រកាស​មិន​ចូលរួម​ជាមួយ​ចលនា​នេះ។ថ្លែង​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា លោក សម រង្ស៊ី ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ បញ្ជាក់​យ៉ាង​ច្បាស់​ថា ចលនា​សង្គ្រោះជាតិ ជា​ចលនា​ដែល​មាន​កម្លាំង​ទូលំទូលាយ ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត លោក​ថា ចលនា​នេះ គឺជា​ការ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​បោះឆ្នោត​បាន។

ប្រភព៖RFA

https://goo.gl/zuqBCk

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា