ត្រឡប់ក្រោយ

គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា

គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​ខុស​ច្បាប់។ រី​ឯ​សកម្មជន​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​បង្កើត​ចលនា​នេះ​មិន​ខុស​ច្បាប់ និង​ផ្ដល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ឡើង​វិញ ក្រោយ​រដ្ឋាភិបាល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​២០១៧។ថ្វីត្បិតតែ​គម្រោង​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ក៏ដោយ​ចុះ គណបក្ស​កាន់​អំណាច​បាន​វាយប្រហារ និង​ចោទ​ប្រកាន់​ភ្លាមៗ​ថា ចលនា​នេះ​ជា​ចលនា​ឧទ្ទាម។អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​បង្កើត​អង្គការ​ណា​មួយ​ក្រៅ​ច្បាប់ វា​គឺ​ជា​សកម្មភាព​បែប​ឧទ្ទាម ហើយ​កម្ពុជា មិន​ទទួល​ស្គាល់​ជា​ផ្លូវការ​នោះ​ទេ ទោះបីជា​ប្រទេស​ណា​ទទួល​ស្គាល់​ក៏ដោយ​ចុះ៖ «»

ប្រភព៖RFA

https://goo.gl/A6vLtk

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា