ត្រឡប់ក្រោយ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក ស ខេង បាន​ជួប​ប្រជុំ​ចង្អៀត ជាមួយ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​រួចហើយ​នៅ​ក្នុង​សប្តាហ៍​នេះ

 

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក ស ខេង បាន​ជួប​ប្រជុំ​ចង្អៀត ជាមួយ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​រួចហើយ​នៅ​ក្នុង​សប្តាហ៍​នេះ។ លោក ខៀវ សុភ័គ មិនបាន បញ្ជាក់​លំអិត​ពី​នៃ​លទ្ធផល​ជា​ដុំកំភួន​នៃ​កិច្ចប្រជុំ​នោះ​ឡើយ លោក​គ្រាន់តែ​បញ្ជាក់ យ៉ាង​ខ្លី​ថា ពេលនេះ លោក ស ខេង កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ទាំងនោះ​យ៉ាង​យកចិត្តទុកដាក់ មុននឹង​បញ្ជូន​ទៅ​ឲ្យ​លោក ហ៊ុន សែន។សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ កន្លង​ទៅ​បង្ហាញ​ថា ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​សិក្សា​អំពី​ជម្រើស​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការ​ចាំបាច់ ស្រប​តាម​មាត្រា​១៥១​ថ្មី និង​មាត្រា​១៥៣​ថ្មី។លោក ខៀវ សុភ័គ ថា ធម្មនុញ្ញ​ដែល​គ្រោង​កែប្រែ គឺ​ដើម្បី​ដាក់ទោស​ជន​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្រទេស​កម្ពុជា សំដៅ​ទៅ​នឹង​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​ស្នើសុំ​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ប្រភព៖RFA

https://goo.gl/XQMjkc

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា