ត្រឡប់ក្រោយ

​លោក។លោក ហ៊ុន សែន ថ្លែង​អះអាង​ថា លោក​មិន​ដែល​មាន​មហិច្ឆតា​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​មាន​លទ្ធភាព​ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅឡើយ

ការប្រកាស​សាជាថ្មី​ម្ដង​ហើយ​ម្ដងទៀត​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមមាន​អ្នក​រត់​ម៉ូតូ​ឌុប ម៉ូតូ​កង់​បី និង​អ្នក​រត់​តាក់ស៊ី​សរុប​ជិត ៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មករា ដែល​ត្រូវ​ចំ​នឹង​ខួប​លើក​ទី​៣៣ ឆ្នាំ នៃ​ការ​ចូល​កាន់​តំណែង​ជា នាយករដ្ឋមន្ត្រី​របស់​លោក។លោក ហ៊ុន សែន ថ្លែង​អះអាង​ថា លោក​មិន​ដែល​មាន​មហិច្ឆតា​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​មាន​លទ្ធភាព​ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅឡើយ ដោយសារតែ​លោក​ថា បញ្ហា​របស់​ប្រទេសជាតិ​តម្រូវ​យ៉ាង​ដូច្នេះ៖ «ការ​កាន់​តំណែង​នៅ​ក្នុង​មុខតំណែង​មួយ​ដែល​មនុស្ស​ជាច្រើន​ចង់​ដណ្ដើម​យក​នៅ​ទីកន្លែង​នេះ គឺ​អ្នក​ដែល​មិន​ចង់​បែរជា​បាន​ធ្វើ បាន​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី។ ខ្ញុំ​គ្មាន​មហិច្ឆតា​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ។ ហើយ​អ្នក​ដែល​ចង់​ដក​ខ្លួន​សម្រាក​ក៏​នៅតែ​មិនទាន់​មាន​លទ្ធភាព​ដើម្បី​នឹង​សម្រាក​ក៏​ព្រោះតែ​បញ្ហា​ប្រទេសជាតិ​របស់​យើង​វា​តម្រូវ​យ៉ាង​ដូច្នេះ»។លោក ហ៊ុន សែន អះអាង​បន្ត​ទៀត​ថា ការណ៍​ដែល​លោក​អាច​រក្សា​អំណាច​បាន​ដល់​ទៅ​៣៣​ឆ្នាំនេះ លោក​មិនមែន​បាន​មក​ដោយសារ​ការ​ប្រើ​ប្រាស់​ចុង​កាណុង ឬ​កាន់អំណាច​តាម​បែប​ផ្ដាច់ការ​នោះ​ឡើយ។

ប្រភព៖RFA

https://goo.gl/XkMdtM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា