ត្រឡប់ក្រោយ

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ជិត​២០០ គ្រួសារលើកឡើង​ថា ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក ពួកគាត់​រវល់​តែ​នៅ​ឃ្លាំមើល​ដី​ទំនាស់​របស់​ពួកគាត់ ដោយ​មិន​បាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ស្រុកភូមិ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​យក​ដី​ទៅ​បែងច

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ជិត​២០០ គ្រួសារ នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង លើកឡើង​ថា ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក ពួកគាត់​រវល់​តែ​នៅ​ឃ្លាំមើល​ដី​ទំនាស់​របស់​ពួកគាត់ ដោយ​មិន​បាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ស្រុកភូមិ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​យក​ដី​ទៅ​បែងចែក​ឲ្យ​អ្នក​ផ្សេង។ ទាក់ទិន​រឿង​នេះ មេឃុំ​បឹង​ប្រាំ អះអាង​ថា បញ្ហា​ស្មុគស្មាញ​ជុំវិញ​រឿង​ទំនាស់​ដី​ធ្លី​នេះ ដោយសារ​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួល​យក​តាម​ការ​ដោះស្រាយ​របស់​អាជ្ញាធរ។តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ថា អាជ្ញាធរ​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់​អំពី​ជីវភាព​រស់នៅ​របស់​ពួកគាត់ ក៏ប៉ុន្តែ​មិន​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​នោះ​ទេ។តំណាង​ពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​លោក អ៊ុន យ៉ាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មករា​ថា ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក គឺ​ពួកគាត់​ចំនួន ១៩២​គ្រួសារ​រវល់​តែ​ទៅ​យាម​ដី​ទំនាស់ ដោយ​មិន​ហ៊ាន​ចេញទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ ពីព្រោះ​ខ្លាច​ដី​របស់​ពួកគាត់​នោះ​បាន​ទៅលើ​អ្នក​ផ្សេង ដែល​ធ្វើ​ឲ្យ​គ្មាន​ដី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។

ប្រភព៖RFA

https://goo.gl/LykPT1

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា