ត្រឡប់ក្រោយ

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា​លោក​គ្មាន​មហិច្ឆតា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទេ

 ថ្លែង​នៅ​ក្នុង​ពិធី​​សំណេះ​សំណាល​ជាមួយ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​មាន​អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នក​រត់​តាក់ស៊ី​ជិត ៥ ​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា​លោក​គ្មាន​មហិច្ឆតា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទេ​។លោក​ថ្លែង​ថា​៖ «​ការ​កាន់​តំណែង​នៅ​ក្នុង​មុខ​តំណែង​មួយ​ដែល​មនុស្ស​ជាច្រើន​ចង់​ដណ្ដើម​យក​នៅ​ទីកន្លែង​នេះ អ្នក​ដែល​មិន​ចង់​បែរ​ជា​បាន​ធ្វើ​បាន​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​គ្មាន​មហិច្ឆតា​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ ហើយ​​អ្នក​ដែល​ចង់​ដក​ខ្លួន​សម្រាក​ក៏​នៅ​មិន​ទាន់​មាន​លទ្ធភាព​ដើម្បី​នឹង​សម្រាក ក៏​ព្រោះ​តែ​បញ្ហា​ប្រទេស​ជាតិ​របស់​យើង វា​តម្រូវ​យ៉ាង​ដូច្នេះ​»​។លោក​ក៏​មិន​ភ្លេច​អរគុណ​ដល់​មន្ត្រី​របស់​លោក​ដែល​បាន​គាំទ្រ​លោក​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​ ១៩៨៥ នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​គេ​ជឿ​ថា​ត្រូវ​បាន​លើក​បន្តុប​ដោយ​វៀតណាម​ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា​ក្រោយ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/xGt6Qp

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា