ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​អភិវឌ្ឍន៍​ទៅ​មុខ​ដោយ​ភាព​ល្អ​ប្រសើរ និង​រឹងមាំ​ជាង​មុន សម្រាប់​ឆ្នាំ​២០១៨

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​អភិវឌ្ឍន៍​ទៅ​មុខ​ដោយ​ភាព​ល្អ​ប្រសើរ និង​រឹងមាំ​ជាង​មុន សម្រាប់​ឆ្នាំ​២០១៨ ព្រោះ​ជា​ឆ្នាំ​បោះឆ្នោត ទាំង​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា។  ប៉ុន្តែ​អ្នក​វិភាគ​វាយ​តម្លៃ​ថា សេដ្ឋកិច្ច​អាច​រឹងមាំ​តែ​តួលេខ និង​ឈ្មួញ​បរទេស​ធំៗ​ប៉ុណ្ណោះ ខណៈ​អ្នក​ប្រកប​របរ​តូចតាច​បាន​រង​ផល​ប៉ះពាល់​បណ្ដើរៗ​ហើយ។បើទោះជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​សមត្ថភាព​កម្ទេច​គណបក្ស​ប្រឆាំង​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ដើម្បី​ឲ្យ​ប្រាកដ​ថា លោក​នឹង​អាច​បន្ដ​កាន់​អំណាច ១០​ទៀត ក៏​លោក ហ៊ុន សែន នៅ​តែ​បន្ដ​យក​ចិត្ត​ពលរដ្ឋ​តាម​រយៈ​ការ​សន្យា​ទៀត​ថា នឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត៖ «ត្រូវ​តែ​ជា​ឆ្នាំ​ដែល​មាន​ការ​អភិវឌ្ឍ​ល្អ ព្រោះ​ជា​ឆ្នាំ​នៃ​នីតិកាល​ទី​៥ ចុង​ក្រោយ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​នីតិកាល​ទី​៦»

ប្រភព៖RFA

https://goo.gl/4v8odn

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា