ត្រឡប់ក្រោយ

រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើត​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើត​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ប្រមូល​ថវិកា​ជូន​​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយ​សង្គ្រោះជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់។ នេះ​ជា​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នក​រត់​ម៉ូតូឌុប រ៉ឺម៉ក​កង់បី និង​តាក់ស៊ី​ នៅ​ព្រឹក​ថ្ងៃទី​១៤ មករា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ អ្នក​ឃ្លាំមើល​​បញ្ហា​សង្គម​​សាទរ​ចំពោះ​គម្រោង​នេះ ក៏​ប៉ុន្តែ​ស្នើ​​កុំ​ឱ្យ​មាន​ការ​កេង​ចំណេញ​នយោបាយ​ពី​មូលនិធិ​មួយ​នេះ។ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​បង្កើត​មូលនិធិ​ថ្មី​មួយ​ទៀត នោះ​គឺ​ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា” ដើម្បី​បង្ការ​​កុំ​ឱ្យ​មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ​ត្រូវ​បិទទ្វារ​ ពេល​អវត្តមាន​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា។ ការ​ប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ ធ្វើ​ឡើ​ង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​​​បាន​បង្កើត​មូលនិធិ​ទោចក្រយាន ឬ​មូលនិធិ​ស៊ីក្លូ។ «»

ប្រភព៖RFA

https://goo.gl/QAQX2N

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា