ត្រឡប់ក្រោយ

​អ្នក​នាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ថ្លែង​ថា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​បាន​តែងតាំង ​សេដ្ឋី​ចិន ​ឈ្មោះ​ចាក់​គី សែ ​នោះ ​អោយធ្វើ​ជា​អនុប្រធាន ​គណបក្ស​ទេ ​

បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មករា​នេះ ​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ ​ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ​បាន​រារែក​ក្នុង​ការ​ឆ្លើយ​សំណួរ​ត្រង់​ៗ​ទៅ​កាន់​អ្នក​កាសែត​ពី​រឿង​តែងតាំង​អ្នក​ជំនួញ​ចិន​ម្នាក់​ជា​អនុប្រធាន​គណបក្ស​។ ​ប្រធាន​គណបក្ស​រាជា​និយម​អង្គ​នេះ​ មាន​បន្ទូល​ថា​ការ​តែងតាំង​លោក ​ចាក់គី ​ សែ ​ដែល​ជា​អ្នក​ជំនួញ​ជន​ជាតិ​ចិន​នោះ​​ ​នឹង​មិន​អាច​ធ្វើ​ទៅបាន​ទេ​។ជាមួយ​គ្នានេះ ​លោក​ញ៉េប ប៊ុនជិន ​អ្នក​នាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ថ្លែង​ថា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​បាន​តែងតាំង ​សេដ្ឋី​ចិន ​ឈ្មោះ​ចាក់​គី សែ ​នោះ ​អោយធ្វើ​ជា​អនុប្រធាន ​គណបក្ស​ទេ ​ប៉ុន្តែ​គ្រាន់តែ​ជា​ជន​ជាតិ​ចិន​ធម្មតា​និង​ជាទី​ប្រឹក្សា ​សេដ្ឋកិច្ច​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ​ តែ​ប៉ុណ្ណោះ​។

ប្រភព៖RFI

https://goo.gl/n2mBKd

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា