ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រីហ៊ុន ​សែននៅថ្ងៃចន្ទនេះ បាន​ចេញ​មុខ​អះអាង​ថា ​មាន​ការ​បកស្រាយ​ខុស​ជុំវិញ​ការ​លើកឡើង​របស់​លោក​ទាក់ទង​បន្លែគីមី។

លោកនាយករដ្ឋមន្ត្រីហ៊ុន ​សែននៅថ្ងៃចន្ទនេះ បាន​ចេញ​មុខ​អះអាង​ថា ​មាន​ការ​បកស្រាយ​ខុស​ជុំវិញ​ការ​លើកឡើង​របស់​លោក​ទាក់ទង​បន្លែគីមី។ ការ​បំភ្លឺ​របស់​ប្រមុខរដ្ឋាភិបាល​នា​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​លោក​បាន​និយាយ​២លើក​រួច​មក​ហើយ​អំពី​វត្ត​មានបន្លែគីមី​ ស្រប​ពេល​មាន​ការ​រិះ​គន់​ពី​សាធារណៈជន។ បើតាម​លោក ហ៊ុន​ សែន អ្វី​ដែល​លោក​បាន​លើក​ឡើង​គឺ​មាន​បំណង​ល្អ ចង់​ឲ្យ​ពល​រដ្ឋ​ចេះ​ការពារ​ខ្លួន និង​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង​តាមរយៈ​ការ​ពហិកា​កុំ​ទិញ​នូវ​ទំនិញដែល​ប្រើ​ជាតិគីមី។ លោក​បាន​សម្ដែង​ការ​ហួស​ចិត្ត​ថា គ្រាន់​តែ​ពាក្យ​សម្ដី​ប៉ុណ្ណឹង​សោះនាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​មក​លើ​រូប​លោក​ដែរ។ មិន​តបត​ត្រឡប់​ទៅ​វិញ លោក ហ៊ុន សែន អះអាងថា លោក​នៅ​តែ​បន្ត​ក្រើន​រំឭក​ទៅ​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ប្រសើរ​ជាងព្យាបាល ដែល​ន័យ​នេះ​សំដៅ​ឲ្យ​ពលរដ្ឋ​ត្រួត​ពិនិត្យ​មុន​នឹង​ទិញ​នូវ​ទំនិញ​ប្រើ​ជាតិគីមីយក​មក​ប្រើប្រាស់។

ប្រភព៖RFI

https://goo.gl/Kg3o5r

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា