ត្រឡប់ក្រោយ

នៅ​ប្រទេស​បារាំង ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​បាន​ជួបជុំ​គ្នា

នៅ​ប្រទេស​បារាំង ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​បាន​ជួបជុំ​គ្នា នៅល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ទីក្រុង​ក្រ័ស៊ី បូបួរ ជាយក្រុង​ប៉ារីស។ ប្រជាជន​ខ្មែរ​ប្រុសស្រី​ជិត​២០០​នាក់​បាន​ទៅ​ជួបជុំ​គ្នា​ដើម្បី​ចូលរួម​ស្តាប់​ការពន្យល់​របស់អ្នកតំណាងរាស្រ្ត​​របស់​គណបក្ស​សង្រ្គោះជាតិ ហើយ​និង​​កញ្ញាកឹម មនោវិទ្យា កូនស្រី​របស់លោក​កឹម សុខា។ចាប់ពី​ថ្ងៃ​ចន្ទទី​១៥​មករា កញ្ញា​កឹម មនោវិទ្យា សមាជិក​របស់​គណៈកម្មការ​ចំពោះកិច្ច នឹង​ផ្តើម​យុទ្ធនា មួយជុំ​នៅ​​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ បារាំង អង់គ្លេស អាល្លឺម៉ង់ ហើយ​និង​សហភាព​អឺរ៉ុប ឲ្យ​ចូលរួម​​​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ក្នុង​រឿង​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ការចាប់​ដាក់​ពន្ធនាគារ មេបក្ស​ប្រឆាំងគឺ​លោក​កឹមសុខា។

ប្រភព៖RFI

https://goo.gl/tBVgyt

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា