ត្រឡប់ក្រោយ

លោក​សម រង្ស៊ី ដែល​ធ្លាប់ជា​ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​គាំទ្រ​និង​ចូលរួម​ជាមួយ"ចលនា​សង្គ្រោះ​ជាតិ” ដែល​ទើ​បង្កើតឡើង​ថ្មី

នៅក្នុង​វេទិកា​ជួបជុំ​មួយ​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី១៣ មករា លោក​សម រង្ស៊ី ដែល​ធ្លាប់ជា​ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​គាំទ្រ​និង​ចូលរួម​ជាមួយ"ចលនា​សង្គ្រោះ​ជាតិដែល​ទើ​បង្កើតឡើង​ថ្មី។ ប៉ុន្តែ​ទន្ទឹមនឹង​ការអំពាវនាវ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​បក្សប្រឆាំង​នៅ​អាមេរិក​ចំនួន៥០នាក់ បានប្រកាស​មិន​ចូលរួម​ទៅវិញ។នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក និង​តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​សម រង្ស៊ី បាន​អះអាងថា ចលនា​សង្គ្រោះ​ជាតិនេះ គឺជា​ក្របខណ្ឌ​ថ្មី​មួយ​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​បាន​ហើយក៏​គ្មាន​នរណា​អាចរំលាយ​បានដែរ សូម្បីតែ​លើ​ក្រដាស​ក៏​មិនអាច​ធ្វើ​អ្វី​បានឡើយ។

ប្រភព៖RFI

https://goo.gl/bh7JxY

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា