ត្រឡប់ក្រោយ

​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ចលនា​ថ្មី​នេះ​គឺ​ដើរ​ស្រប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ

លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​ក្រុម​ជំទាស់​ ​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ អះអាង​កាល​ពីថ្ងៃ​អាទិត្យ​ថា​ ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​គឺ​ដើម្បី​ជួយ​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​និង​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​ភាព​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ការ​បង្កើត​ចលនា​ថ្មី​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​ជា​សញ្ញា​នៃ​ការ​ប្រេះឆា​របស់​ក្រុម​ជំទាស់​ទៅ​វិញ។​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោកនៅ​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ចលនា​ថ្មី​នេះ​គឺ​ដើរ​ស្រប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​បែក​ខ្ជះខ្ជាយ​ក្រោយ​ការ​រំលាយ​នោះ។​ ​លោក​បន្ត​ថា​ ចលនា​សង្គ្រោះ​ជាតិ​នេះ​នឹង​អាច​រលាយ​ដោយ​ខ្លួន​ឯង​ពេល​ដែល​លោក​ ​កឹម សុខា​ ​និង​ ​អ្នក​ទោស​មនសិការ​មួយ​ចំនួន​ រួមមាន​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ បរិស្ថាន​ ​សកម្មជន​និង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដោះលែង។​

ប្រភព៖VOA

https://goo.gl/3xozqU

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា