នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញលោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំគ្រាន់តែជូនសារឲ្យអ្នក កុំបារម្ភពីសុខភាពរបស់ខ្ញុំបារម្ភពីសុខភាពខ្លួនឯងល្អជាង»។ លោកនាយករដ្ឋមន្ត្រីបានដៀលក្រុមបរទេសដែលជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រអំពីកម្ពុជាថាជាមនុស្សឆ្កួតសុទ្ធ ដែលក្រុមនោះសំដៅលើលោក David Chandler, លោក Sebastian Strangio សាស្ត្រាចារ្យនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» ដែលបានធ្វើអត្ថាធិប្បាយក្នុងអត្ថបទទស្សនាវដ្តី South East Asia Globe ហើយនិងអ្នកវិភាគម្នាក់ដែលលោកមិនបានបញ្ចេញឈ្មោះដែលទំនងសំដៅដល់លោក Paul Chambers សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ Naresuan ក្នុងទីក្រុងបាងកក និងបានទាត់ចោលការវិភាគរបស់ពួកគេផងដែរ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://goo.gl/