គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច កាលពីម្សិលមិញ បានបដិសេធព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនដែលបានដកស្រង់ពីប្រភពអនាមិក ថា គណបក្សនេះបានតែងតាំងជនជាតិចិនម្នាក់ធ្វើជាអនុប្រធានគណបក្ស។កាសែតរស្មីកម្ពុជា បានបញ្ជាក់រឿងរ៉ាវ ស្រដៀងគ្នាដែលបានលេចឡើងនៅក្នុងកាសែត Khmer Times ដែរ គឺថា៖«សមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ម្នាក់បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី ១៣ ខែមករាថា សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងលោក Jack Kise ដែលជាជនជាតិចិនឲ្យធ្វើជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://goo.gl/EqKJDX