ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា នឹងបន្តកាន់តំណែងរយៈពេលពីរអាណត្តិខាង​មុខ​ទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា នឹងបន្តកាន់តំណែងរយៈពេលពីរអាណត្តិខាង​មុខ​ទៀត ដោយលោកថា ចង់​​ដឹក​នាំប្រទេស និងអមដំណើរជាមួយ​ប្រជាពលរដ្ឋ ដើម្បី​នាំ​ប្រទេសកម្ពុជា​ឲ្យ​ក្លាយ​ជាប្រទេសមានចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅឆ្នាំ​២០​៣០​។លោកថ្លែងថា៖ «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម ១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ព្រោះបើគិត​ទៅតាម​អាណត្តិ​​​នៃសភា គឺឆ្នាំ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ អញ្ចឹងវាកៀកទៅនឹងពេលវេលាមួយ ដែលប្រទេស​កម្ពុជានឹង​ក្លាយទៅជា​ប្រទេស​​​​មាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់»

ប្រភព៖VOD

https://goo.gl/5RgmkD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា