ត្រឡប់ក្រោយ

រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួងថ្មីមួយ ដើម្បីតាមដានសកម្មភាពអង្គការសង្គមស៊ីវិលបរទេស

រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួងថ្មីមួយ ដើម្បីតាមដានសកម្មភាពអង្គការសង្គមស៊ីវិលបរទេស ដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជា ខណៈ​ក្រុមតាមដានយល់ថា អាចប៉ះពាល់សិទ្ធិសេរីភាពក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។បើតាមសេចក្ដីសម្រេច គណៈកម្មាធិការនេះ មានតួនាទីគ្រប់គ្រង និងធានាការអនុវត្តច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចំពោះអង្គការបរទេសណា ដែលរំលោភច្បាប់ និងបំពានអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ ក៏បានបែងចែកតួនាទីភារកិច្ចរបស់ក្រសួងនីមួយៗផងដែរ ដោយក្រសួងសេដ្ឋកិច្ច មានភារកិច្ចពិនិត្យ និងតាមដានកាតព្វកិច្ចបង់ពន្ធ ចំណែក​ធនាគារជាតិកម្ពុជា នឹងតាមដានប្រតិបត្តិការហិរញ្ញវត្ថុរបស់ស្ថាប័នបរទេស។

ប្រភព៖VOD

https://goo.gl/i1Dvku

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា