ត្រឡប់ក្រោយ

អតីត​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ថា គណបក្ស​នេះ​មិន​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ទេ។

អតីត​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ថា គណបក្ស​នេះ​មិន​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ទេ។ ជា​ការ​អះអាង ក្រោយ​ពី​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ ដោយ​លោក សម រង្ស៊ី និង​អតីត​មន្ត្រី​គណបក្ស​នេះ​មួយ​ចំនួន ខណៈ​មាន​មន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​នេះ​ មួយ​ចំនួន​ទៀត​ប្រកាស​មិន​ចូល​រួម​។លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៦ ខែ​មករា​ថា មន្ត្រី​នៃ​អតីត​គណបក្ស​ប្រឆាំង​មិន​បែក​បាក់​គ្នា​នោះ​ទេ ហើយ​គ្រាន់​តែ​មាន​ការ​ខ្វែង​គំនិត​គ្នាប៉ុណ្ណោះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​។ លោក​បន្ថែម​ថា ការ​រៀបចំ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ឡើង​ ប្រហែល​ជា​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជួប​ជុំ ឬ​ជជែក​គ្នា។

ប្រភព៖RFI

https://goo.gl/YEX7Vp

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា