ត្រឡប់ក្រោយ

អ្នកស្រី ម៉េង សុភារី អះអាងថា អ្នកស្រីពុំបានដឹងអំពីព័ត៌មានដែលថា លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ បានស្នើសុំតុលាការដើម្បីជួបលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង នោះទេ

មេធាវី​ការពារ​ក្តី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អ្នកស្រី​ពុំ​បាន​ដឹង​អំពី​ព័ត៌មាន​ដែល​ថា លោក​តំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ បាន​ស្នើ​សុំ​តុលាការ​ដើម្បី​ជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ខាង​មុខ​នេះ​ទេ។អ្នកស្រី ម៉េង សុភារី មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៨​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មករា ថា អ្នកស្រី​មិន​បាន​ដឹង​ថា លិខិត​របស់​លោក ម៉ៅ មុនីវណ្ណ ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ​សារព័ត៌មាន​គាំទ្រ​លោក ហ៊ុន សែន​នោះ ជា​ឯកសារ​ពិត​ប្រាកដ ឬ​ទេ។

ប្រភព៖RFA

https://goo.gl/2h7v96

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា