ត្រឡប់ក្រោយ

មន្ត្រី​ជាន់ខ្ពស់​ហៅ​ ចលនា​សង្គ្រោះ​ជាតិ​ថា ​ឧទ្ទាម​ក្រៅ​ច្បាប់ និង​ព្រមាន​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​ចូលរួម

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ពី​ម្សិលមិញ​បាន​ចាត់​ទុក​ចលនា​សង្គ្រោះ​ជាតិ​ដែល​ផ្តួច​ផ្ដើម​គំនិត​ដោយ​អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ថា​ជា​ចលនា​ «​ឧទ្ទាម​ក្រៅ​ច្បាប់​» ​ដែល​បង្កើត​ឡើង​ដោយ​​ «​ជន​ក្រៅ​ច្បាប់​» ​ខណៈ​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​ និង​វិនិច្ឆ័យ​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​ចលនា​នេះ​រួម​ទាំង​ព្រមាន​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​។ជាមួយ​គ្នា​នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ក្រសួង​កំពុង​ពិនិត្យ​ «​ទិដ្ឋភាព​ច្បាប់​» ​ស្រប​ពេល​លោក​ សម រង្ស៊ី ត្រៀម​ប្រកាស​ចលនា​ថ្មី​របស់​លោក​ជា​ផ្លូវការ​នា​ចុង​ខែ​មករា​ដែល​អាច​ឈាន​ដល់​ប្រកាស​ឲ្យ​មហាជន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/tjYXRf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា