ដោយសំអាងលើសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកកាលពីសប្តាហ៍មុនដែលថាថ្ងៃ៧មករាជាថ្ងៃឈប់សម្រាកជាតិនោះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃអាទិត្យបានចាត់ទុកថានោះជាការទើបទទួលស្គាល់ ខណៈពីមុនអាមេរិកធ្លាប់បន្តគាំទ្រខ្មែរក្រហមបន្ទាប់ពីការបណ្តេញចេញពីភ្នំពេញកាលពីឆ្នាំ ១៩៧៩ ។ទោះយ៉ាងណាក្តីមជ្ឈដ្ឋានផ្សេងៗទៀតរួមមាន អតីតគណបក្សសង្គ្រោះជាតិបានហៅថ្ងៃនេះថាជាការចាប់ផ្តើមការចូលកាន់កាប់ពីសំណាក់វៀតណាមរយៈពេលមួយទសវត្សរ៍ ហើយបានធ្វើឲ្យថ្ងៃនេះក្លាយជាបញ្ហាពិភាក្សាក្តៅគគុកនៅក្នុងភាសានយោបាយនៅកម្ពុជា។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://goo.gl/ukZRGv